តាកែវ៖ ព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋចំនួន ៣ ករណី ដូចខាងក្រោម៖
១. ករណីស្នើសុំពិភាក្សា និងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូនអតិថិជន និងការលើកលែងការបង់សេវាសុរិយោដី ពន្ធ និងអាករផ្សេងៗ លើក្បាលដីចំនួន ១៦០សួន នែគម្រោងសួនដំណាំគ្រួសារសហគមន៍សម្បូរសប្បាយដែលមានទីតាំងស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។២. ករណីស្នើសុំចេញវញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៤ ក្បាលដី ដែលស្ថិតនៅជុំវិញផ្សាសៃវ៉ា មិនទាន់បានចេញវញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅឡើយ ស្ថិតនៅភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសខេត្តតាកែវ។
៣. ករណីស្នើសុំកែសម្រួលប្លង់សុរិយោដី ដើម្បីបើកផ្លូវទឹកជូនប្រជាពលរដ្ឋ ដែលមាន ទទឹង ១ម៉ែត្រ និងបណ្តោយ ១,៣៨៨ម៉ែត្រ ពុះកាត់ក្បាលដីលេខ៨៧៤,៨៨២ និង៨៧៣ ស្ថិតនៅភូមិស្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។អត្ថបទរដ្ឋបាលខេត្តតាកែវ










No comments:
Post a Comment