ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ត និងជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន្ត ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការរស្នីសុំបញ្ចូលកូនជនបរទេសអន្ដោប្រវេសន្ត ដែលកើតថ្មីទៅក្នុងតារាងឧបសម្ព័ន្ធ និងការស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធរបស់ឱពុក ម្ដាយ ជាជនបរទេសអន្ដោប្រវេសន្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ស្នងការរង ទទួលផែនការងារអន្តោប្រវេសន្ត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នាយការិយាល័យគ្រប់គ្រងជនបរទេស នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អភិបាលក្រុង ស្រុកទាំង១៣ អធិការ អធិការរងនគរបាលក្រុង ស្រុក នាយផ្នែក នាយរងផ្នែក និងមន្រ្តីចំណុះផែនការអន្ដោប្រវេសន្ត មេឃុំចៅសង្កាត់ ស្មៀន ឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រធានសមាគមន៍វៀតណាមប្រចាំខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។អត្ថបទរដ្ឋបាលខេត្តព្រៃវែង







































No comments:
Post a Comment