មណ្ឌលអប់រំកែប្រែទី១ បានរៀបចំពិធីសំណេះសំណាល និងទទួលសង្ឃឱវាទ ជូនមន្រ្តី និងជនជាប់ឃុំ ចំនួន៤០០នាក់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

មណ្ឌលអប់រំកែប្រែទី១ បានរៀបចំពិធីសំណេះសំណាល និងទទួលសង្ឃឱវាទ ជូនមន្រ្តី និងជនជាប់ឃុំ ចំនួន៤០០នាក់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព

 


មណ្ឌលអប់រំកែប្រែទី១ បានរៀបចំពិធីសំណេះសំណាល និងទទួលសង្ឃឱវាទ ជូនមន្រ្តី និងជនជាប់ឃុំ ចំនួន៤០០នាក់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព


នៅរសៀល ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦  ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានរៀបចំពិធីសំណេះសំណាល និងស្ដាប់សង្ឃឱវាទ សម្រាប់ទណ្ឌិតចំនួន៣៥០នាក់ ដែលកំពុងអនុវត្តទោសជិតចប់នៅមណ្ឌលអប់រំកែប្រែទី១ ក៏ដូចជាមន្រ្តីអនុរក្ស ប្រមាណ៥០រូប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការរង ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដល់មន្ត្រីពន្ធនាគារ និងទណ្ឌិតនៅក្នុងមណ្ឌលអប់រំកែប្រែទី១។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីឧត្តមអគ្គានុរក្ស. ៣ ក្លូត កណ្ណិកា ប្រធានមណ្ឌលអប់រំកែប្រែទី២។


ឆ្លៀតក្នុងឳកាសនោះដែរ ឯកឧត្តមប្រធានមណ្ឌល ក៏បានពិតប្រគេនជូន សម្ដេចព្រះឧត្តមវង្សា ពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារ កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និង កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្ម។ល។ ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមប្រធាន នុត សវនា មណ្ឌលបានយកចិត្តទុកដាក់ផ្តោតជាគោលលើការអប់រំក្រៅប្រព័ន្ធ និងស្វ័យសិក្សា តាមរយៈការបង្កើតថ្នាក់អក្ខរកម្មនៅតាមអគារឃុំ ថ្នាក់រៀនភាសាអង់គ្លេស ភាសាចិន ការបង្កើតបណ្ណាល័យរួមរបស់មណ្ឌល និងបណ្ណាល័យនៅតាមអគារឃុំនិមួយៗ សរុប ចំនួន១២បណ្ណាល័យ។ សម្រាប់កម្មវិធីសាសនា មណ្ឌលមានសាលាបុណ្យសម្រាប់ពុទ្ធសាសនិក ចំនួន០១ខ្នង វិហាសាសនាឥស្លាមចំនួន០១ខ្នង និងវិហារសាសនាគ្រឹស្ត ចំនួន០១ខ្នងផងដែរ សម្រាប់ឱ្យជនជាប់ឃុំបានគោរពប្រតិបត្តិជំនឿសាសនារបស់ខ្លួនដោយគ្មានការរឹតបន្តឹងឡើយ។

ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សជ្រះថ្លា សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព បានផ្ដល់ធម្មទេសនា ប្រកបដោយខ្លឹមសារអប់រំសម្រាប់ជីវិត ជូនដល់អង្គពិធី រួមមានដូចជា៖ ការចេះចែកទាន ការទទួលយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹក ការរក្សាសីល៥ឲ្យបានគត់មុត ការផ្សាយមេត្តាដល់មនុស្សជុំវិញខ្លួន ការយល់ដឹងពីភាពមិនទៀងក្នុងជីវិត។

បន្ថែមលើនោះ សម្ដេចព្រះឧត្តមវង្សាក៏មានសង្ឃដីកាណែនាំឲ្យទណ្ឌិតទាំងអស់ខិតខំជ្រើសរើសផ្លូវល្អសម្រាប់ជិវិត រៀនរស់ដោយធម៌ ខិតខំរៀនសូត្រចំណេះជំនាញ គោរពវិន័យរដ្ឋ និងសាសនាឲ្យបានខ្ជាប់ខ្ជួនដើម្បីក្លាយជាបុគ្គលមានបុណ្យ មានសំណាង ដោយប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវសីលទាំង៥ តាមលំនាំនៃពុទ្ធសាសនា។ បន្ថែមលើនោះសម្តេចព្រះឧត្តមវង្សាបានលើកទឹកចិត្តឲ្យមណ្ឌលធ្វើការផ្សារភ្ជាប់ពុទ្ធសាសនា និងវិស័យពន្ធនាគារដោយទំនាក់ទំនងវិជ្ជមានសំដៅពង្រឹងការលើកកម្ពស់កម្មវិធីអប់រំកែប្រែឲ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។


ជាកិច្ចបញ្ចប់ នៃកម្មវិធី ឯកឧត្តមប្រធានមណ្ឌល ក៏បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួន ថ្វាយជូនសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ដោយសទ្ធាជ្រះថ្លាក្រៃលែង។


រូបភាព និងខ្លឹមសារ ៖ មណ្ឌលអប់រំកែប្រែទី១

Telegram Channel : t.me/CorrectionalCC1









































No comments:

Post a Comment

Pages