ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកបាភ្នំ
ខេត្តព្រៃវែង÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងសហការី លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកវរសេនីយ៍ឯក មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យគាំទ្រ ពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបី នៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ។
ជាមួយគ្នានោះផងដែរ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល អញ្ជើញចុះពិនិត្យប៉ុស្ដិ៍ទាំងបីនោះរួមមាន ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលរ័ក្សជ័យ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលរោងដំរី និងទី ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលធាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង










No comments:
Post a Comment