តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមរាប់បាត្រ និងប្រគេនចង្ហាន់ជូនព្រះសង្ឃ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី»
ឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានអញ្ជើញចូលរួមរាប់បាត្រ និងប្រគេនចង្ហាន់ជូនព្រះសង្ឃ ក្នុងឱកាសពិធីកាន់បិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី» ស្ថិតនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey











No comments:
Post a Comment