ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រគល់អំណោយ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្ត
https://police.gov.kh/?p=195719
បាត់ដំបង ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមសម្រាប់ចែកជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះ ដោយសារទឹកជំនន់ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។
អំណោយដែលបានផ្តល់ ជូនរដ្ឋបាលខេត្តបាត់ដំបង រួមមាន៖ អង្ករ ចំនួន ១០តោន មី ៥០០កេស ត្រីខ ៨០កេស ទឹកបរិសុទ្ធ ៣០០កេស ទឹកត្រី ២០០យួរ និងទឹកស៊ីអ៉ីវ ចំនួន ២០០យួរ ផងដែរ ៕




No comments:
Post a Comment