ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកកំពង់ត្របែក
ខេត្តព្រៃវែង÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងសហការី លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យគាំទ្រ ពង្រឹងប្រសិទ្ធភាពការងារនៅតាមបណ្ដារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក។
ជាមួយគ្នានោះផងដែរ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានអញ្ជើញចុះពិនិត្យប៉ុស្ដិ៍ទាំង៣នោះរួមមាន ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃឈរ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងទី៣- ប៉ុស្តិ៍នគរបាលរដ្ឋបាលត្របែក ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
គូបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល និងបន្តចុះតាមដានត្រួតពិនិត្យ គាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១១៦ ឃុំ/សង្កាត់ ពិនិត្យតាមដានរាល់ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ ជំរុញលើកទឹកចិត្តក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានរហ័សទាន់ពេលវេលា ប្រើប្រាស់េពាក្យសម្ដី អកប្បកិរិយាទន់ភ្លន់ ម៉ឹងម៉ាត់ប្រកបដោយវិជ្ជាជីវៈនិងទទួលខុសត្រូវខ្ពស់ ព្រមទាំងណែនាំឱ្យមន្ត្រីប៉ុស្តិ៍ទាំងអស់ធ្វើការសម្អាតអនាម័យបរិស្ថានជុំវិញកន្លែងធ្វើការឱ្យមានសោភ័ណភាពល្អ រៀបចំទុកដាក់រាល់ឯកសារបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយផងដែរ។ ។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦























No comments:
Post a Comment