ឯកឧត្តម យស ណាស៊ី និង ឯកឧត្តម វ៉ី សំណាង អញ្ជើញអមដំណើរ និងចូលរួមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ដែលបង្ក្រាបបានក្នុងភូមិសាស្រ្តខេត្តតាកែវ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម យស ណាស៊ី និង ឯកឧត្តម វ៉ី សំណាង អញ្ជើញអមដំណើរ និងចូលរួមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ដែលបង្ក្រាបបានក្នុងភូមិសាស្រ្តខេត្តតាកែវ



 ឯកឧត្តម យស ណាស៊ី និង ឯកឧត្តម វ៉ី សំណាង អញ្ជើញអមដំណើរ និងចូលរួមជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ដែលបង្ក្រាបបានក្នុងភូមិសាស្រ្តខេត្តតាកែវ


តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដី អញ្ជើញចូលរួមជាកិត្តិយសក្នុង ពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ដែលសមត្ថកិច្ចជំនាញបានបង្ក្រាបនាពេលកន្លងមក នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ស្ថិត នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

បញ្ជាក់ដែរថា ប្រតិបត្តិការ និងការដុតបំផ្លាញចោលនូវផលិផលក្លែងក្លាយនាពេលនេះ គឺជាសាក្សីភាពយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួល ខុសត្រូវខ្ពស់របស់សមត្ថកិច្ច និងរដ្ឋបាលខេត្តតាកែវ ក្នុងការទប់ស្កាត់ លុបបំបាត់បទល្មើសផលិតផលក្លែងក្លាយ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា៕





























No comments:

Post a Comment

Pages