រដ្ឋបាលខេត្តតាកែវ រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី ការលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំវគ្គបណ្តុះ បណ្តាលតម្រង់ទិស ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន “ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និង លោក ស៊ុត ខុន អភិបាលនៃគណៈអភិបាលខេត្តស្តីទី ស្ថិតនៅសាលប្រជុំធំ (អគារច្រក ចេញចូលតែមួយ) រដ្ឋបាលខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត, លោក-លោកស្រី អភិបាល-អភិបាលរងក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរឃុំ/សង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការក្តាប់ និងគ្រប់គ្រងព័ត៌មាន ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបព័ត៌មានឱ្យបានទាន់ពេលវេលា សំដៅផ្សព្វ ផ្សាយព័ត៌មានពិតជូនដល់សាធារណជន និងឆ្លើយតបទៅ នឹងការបំពុលព័ត៌មានផ្សេងៗ ក្នុងសង្គមឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕














































No comments:
Post a Comment