កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកែប
ខេត្តកែប៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកែប នាពេលខាងមុខនេះ។
កិច្ចប្រជុំក៏មានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ ជាប្រធានគោលដៅ អធិការ អធិការរង នគរបាលក្រុង ស្រុក និងមន្ត្រីនគរបាលពាក់ព័ន្ធ អញ្ជើញចូលរួម នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកែប


















No comments:
Post a Comment