លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍រវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅស្ពានទ័ព ឬស្ពានទ័ព្វ និងទស្សនាសមិទ្ធិផលនានានៅក្នុងខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ទទួលស្វាគមន៍រវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅស្ពានទ័ព ឬស្ពានទ័ព្វ ដើម្បីសុំអោយវត្ថុស័ក្តិសិទ្ធិ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំមមី តាមជួយ ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមសមប្រកបតែនឹង សេចក្តីសុខ សេចក្តីចម្រើន វិបុលសុខគ្រប់ប្រការ សូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ ពិសេស សូមឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅជួរមុខតាមបន្ទាត់ព្រំដែនសូម មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី។
បន្ទាប់ពី អញ្ជើញបួងសួងសុំសេចក្តី សុខសេចក្តីចម្រើននៅស្ពានទ័ព ឬស្ពានទ័ព្វ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញបន្តដំណើរទស្សនាសមិទ្ធិផលនានានៅក្នុងខេត្តឧត្តរមានជ័យ ដែររួមមានសមិទ្ធិផល រង្វង់មូលដៃប្រាំបី សួននាងគង្ហីង រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» ផ្លូវបេតុងថ្មី រួមជាមួយនឹងការបំពាក់សូឡា និងភ្លើងបំភ្លឺតាមផ្លូវ រួមជាមួយនឹង ការច្នៃប្រឌិតផ្សេងៗទៀតនៅក្នុងខេត្ត។
បន្ទាប់ពីបានទស្សនាសមិទ្ធិផលរួច សម្តេចកិត្តិ សង្គហបណ្ឌិត ក៏បានថ្លែងការកោតសសើរ និងបន្តលើកទឹកចិត្តចំពោះការដឹកនាំ និងគាំទ្ររាល់គំនិតច្នៃប្រឌិតរបស់ ឯកឧត្តម អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ក្នុងការលើកសោភណ្ឌភាពខេត្ត និងចូលរួមចំណែកអភិវឌ្ឍន៍ខេត្ត ប្រកបដោយភាពទាក់ទាញ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សមិទ្ធិផលទាំងនេះ នឹងបានចូលរួមចំណែកក្នុងការលើកកម្ពស់សោភណ្ឌភាពខេត្ត ប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេង កម្សាន្តក្នុងខេត្តឧត្តរមានជ័យ ពិសេស បានជួយជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាព ប្រសើរឡើង៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey












































No comments:
Post a Comment