លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​



 នៅថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំ មមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលា​ម៉ោង​ ៧.០០នាទី​ព្រឹក​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក  និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​     

    -បន្ទាប់ពីពិធីគោរពទង់ជាតិត្រូវបានបញ្ចប់លោកអធិការបានណែនាំ និងបញ្ជ្រាបការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

    -ផ្សព្វផ្សាយផែនការសកម្មភាព ផែនការការងាររបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

   -ការងារសន្តិសុខ និងអន្តោប្រវេសន៍បន្តយកចិត្តទុកដាក់ខ្ពស់លើការងារ សន្តិសុខ អន្តោប្រវេស៍ និងការអនុវត្តអនុក្រឹត្យលេខ០៣ អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

    -ការអនុវត្តគោលនយោបាយ ភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសផ្សេងៗក្នុងមូលដ្ឋានអោយកាន់តែមានប្រសិទ្ធភាព។

    -ការប្រុងប្រយត្ន័ និងវិន័យវិជ្ជាជីវៈរំលឹក អោយកងកម្លាំងទាំងអស់បង្កើនការប្រុងប្រយត្ន័ខ្ពស់ ម្ចាស់ការលើភារកិច្ចប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងមានមនសិការវិជ្ជាជីវៈក្នុងការឆ្លើយតបទៅនឹងបទល្មើសដែលមានការចាត់តាំង និងបទល្មើសបច្ចេកវិទ្យា ដោយត្រូវរៀបចំផែនការប្រទាក់ក្រឡាអោយបានហ្មត់ចត់។

    -ត្រូវខិតខំសម្រួលចរាចរណ៍ នៅតាមគោលដៅដែលមានការកកស្ទះក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីបម្រើជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។

   បន្ថែមលើសពីនេះ លោកអធិការក៏បានកើតសរសើរដល់កម្លាំងជំនាញនិងប៉ុស្ដិ៍ទាំងអស់ដែលបានខិតខំបំពេញតួនាទីភាកិច្ចរបស់ខ្លួនបានល្អ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសក្នុងមូលដ្ឋានក្នុងរយៈពេលកន្លងមក។


















No comments:

Post a Comment

Pages