ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 


ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យខ្សែផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ


បាត់ដំបង៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងបណ្ដាលឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ពីឃុំចំនួន៣ក្នុងស្រុកសង្កែ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បញ្ជាក់ឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបងបានស្រកចុះជាបន្តបន្ទាប់។

ឯកឧត្តម សង្កត់ធ្ងន់ថា ការស្ដារជួសជុលផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាកិច្ចការអាទិភាពដែលត្រូវដោះស្រាយបន្ទាន់ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបដើម្បីជួយដល់ប្រជាពលរដ្ឋ។


បើតាមលោក សេក ផានិត មេឃុំអូរដំបង១ ស្រុកសង្កែ បានឱ្យដឹងថា ផ្លូវមួយខ្សែដែលមានប្រវែងជាង៩គីឡូម៉ែត្រត្រូវបានកាត់ផ្ដាច់ជាច្រើនកន្លែងដោយសារជំនន់ទឹកភ្លៀង និងបណ្ដាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរប្រជាពលរដ្ឋចំនួន៥ភូមិជិត៣ពាន់គ្រួសារ។


សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុករងផលប៉ះពាល់រាប់ម៉ឺនខ្នង ដំណាំរាប់ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត៕អត្ថបទរដ្ឋបាលខេត្តបាត់ដំបង

















































No comments:

Post a Comment

Pages