លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែសីហា និងលើកទិសដៅបន្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែសីហា និងលើកទិសដៅបន្ត



 លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែសីហា និងលើកទិសដៅបន្ត 


ឧត្ដរមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ប្រចាំខែសីហា និងលើកទិសដៅបន្ត ដោយមានអញ្ជើញចូលរួមពី លោកនាយ/នាយរងការិយាល័យ លោកអធិការរង ទាំង៥ ក្រុង/ស្រុក  លោក/លោកស្រីជានាយ នាយរងផ្នែក និងមន្ត្រីទាំងអស់ចំណុះផែនព្រហ្មទណ្ឌ។


នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បាននាំប្រសាសន៍ណែនាំ ក្រើនរំលឹករបស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដែលបានលើកឡើង នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅគឺណែនាំអោយមន្ត្រីជំនាញព្រហ្មទណ្ឌ បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ការអនុវត្តដីកា ករណីក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្តរមានជ័យ ឲ្យកាន់តែល្អប្រសើរឡើង ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey






















No comments:

Post a Comment

Pages