លោកឧត្តមសេនីយ៍ទោ ម៉ែន លី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យ រៀបចំផែនការការពារ សន្តិសុខសណ្ដាប់ធ្នាប់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងផែនការស្ដីពីកិច្ចការពារគ្រោះមហន្តរាយ
https://police.gov.kh/?p=188533
តាកែវ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យ រៀបចំផែនការការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងផែនការស្ដីពីកិច្ចការពារគ្រោះមហន្តរាយ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី លោកស្នងការរងទាំងអស់ លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យទាំងអស់ចំណុះឲ្យការិយាល័យទាំង៣៣ លោកអធិការ អធិការរងទទួលការងារសេនាធិការ,ព្រហ្មទណ្ឌ,សន្តិសុខ,សណ្ដាប់ធ្នាប់,គ្រឿងញៀន,អត្តសញ្ញាណប័ណ្ណក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៦០៣ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្រ្តីពាក់ព័ន្ធផងដែរ៕អគ្គស្នងការដ្ឋាននគរបាលជាតិ





















No comments:
Post a Comment