នគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការសាធារណៈ តាមមូលដ្ឋាន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

នគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការសាធារណៈ តាមមូលដ្ឋាន

 


នគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិការសាធារណៈ តាមមូលដ្ឋាន


ខេត្តព្រៃវែង ៖ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នគរបាលខេត្តព្រៃវែង

នគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តចុះធ្វើវេទិការសាធារណៈ  នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តរៀងៗខ្លួន  ពាក់ព័ន្ធនឹង

បញ្ហាគ្រឿងញៀន ក្មេងទំនើង  ចោរកម្ម ធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ពិសេសដើម្បីប្រមូលព័ត៌មាន ដឹងអំពីទុក្ខកង្វល់ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ ងាយស្រួលមានវិធានការទប់ស្កាត់ និងដោះស្រាយអោយទាន់ពេលវេលា។


ទន្ទឹមគ្នានោះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគាំទ្រលើសកម្មភាពនគរបាល និងជួយសហការផ្តល់ព័ត៌មាន នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទូទាំងខេត្តព្រៃវែង ដើម្បីជួយ ត្រៀមបង្ការ បង្រ្កាបរាល់សកម្មភាព ដែលបង្ករចលាចល អសន្តិសុខ នៅតាមមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង






































No comments:

Post a Comment

Pages