ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះតាមដានត្រួតពិនិត្យ និងគាំទ្រ ដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្រុកសុីធរកណ្ដាល
ខេត្តព្រៃវែង÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងសហការី លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ លោកវរសេនីយ៍ឯក សុគុណ រស្មី អធិការនគរបាលស្រុកសុីធរកណ្ដាល បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យគាំទ្រ ពង្រឹងប្រសិទ្ធភាពការងារនៅតាមបណ្ដារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ នៃអធិការដ្ឋាននគរបាលស្រុកសុីធរកណ្ដាល។
ជាមួយគ្នានោះផងដែរ ក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានអញ្ជើញចុះពិនិត្យប៉ុស្ដិ៍ទាំង២នោះរួមមាន ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលក្រៅ និងទី២-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃទឹង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង










No comments:
Post a Comment