ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ

 


ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ 


ស្វាយរៀង៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងបរិស្ថាន បានអញ្ជើញចូលរួមតំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ក្នុងពិធីដាំកូនឈើ ២.២០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើ ១៦.០០០ដើម ជូនដល់ក្រុង-ស្រុកទាំង ៨ ទូទាំងខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។


មានប្រសាសន៍ទៅកាន់ពិធី សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ស​ម្តេ​​ច​អគ្គ​​មហា​​សេនា​​បតី​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ ​ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរ​ធិបតី​​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។


សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា «ការដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ដែលអាចជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ និង​ក្លាយ​ជាក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ»។


ទន្ទឹមនឹងនោះផងដែរការដាំដើមឈើបានក្លាយយជាការបំផុសចលនាមួយ ដើម្បីបង្កើនគម្របបៃតងក្នុងខេត្តស្វាយរៀង និងបានចូលរួមចំណែក​លើកស្ទួយ​ នូវវប្បធម៌ដ៏ប្រសើរ ដែលជាចលនាជាតិមួយដ៏សំខាន់ ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកប​ដោយ​ចីរភាព៕





















No comments:

Post a Comment

Pages