អាជ្ញាធរស្រុកគិរីវង់ ចុះពិនិត្យការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានអញ្ជើញចុះពិនិត្យមើលដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមមានការធ្វើថ្មី ការបន្តសុពលភាព និងការកែតម្រូវទិន្នន័យ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរៀបចំដោយក្រុមការងារជំនាញអត្តសញ្ញាណប័ណ្ណ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាមអណ្តើក។
ដើម្បីបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរ អាជ្ញាធរស្រុក សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាមអណ្តើក គោកព្រេច ព្រៃរំដេង អង្គប្រាសាទ និងឃុំកំពែង រួសរាន់ទៅទទួលសេវាអត្តសញ្ញាណកម្មនៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាមអណ្តើក ដែលនៅជិតផ្ទះរបស់លោកអ្នក៕








No comments:
Post a Comment