រដ្ឋបាលខេត្តតាកែវ ដឹកនាំប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តតាកែវ ដឹកនាំប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន

 


រដ្ឋបាលខេត្តតាកែវ ដឹកនាំប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន

តាកែវ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត បានសម្តែងនូវកតញ្ញូតាធម៌ និងការសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ គឺជាការបាត់ បង់នូវឥស្សរជនស្នេហាជាតិ ឪពុក ជីតា និងជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីបម្រើជាតិ សាសនា ព្រះមហា ក្សត្រ ជាពិសេសការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាពេលកន្លង មក។

រដ្ឋបាលខេត្តតាកែវ សូមសម្តែងនូវការចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ សុខ កែវ ច័ន្ទសារុន ព្រមទាំងគ្រួសារ និងសាច់ញាតិទាំងអស់ ហើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទរដ្ឋបាលខេត្តតាកែវ

























No comments:

Post a Comment

Pages