លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ និងអធិការនគរបាល ក្រុង/ស្រុកទាំង៥ លើការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ និងអធិការនគរបាល ក្រុង/ស្រុកទាំង៥ លើការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម

 


លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការនគរបាលខេត្ដ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ និងអធិការនគរបាល ក្រុង/ស្រុកទាំង៥ លើការពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម 


ឧត្តរមានជ័យ ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង​០៨:៣០នាទី​ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​ស្នងការ និងអធិការនគរបាល ក្រុង/ស្រុកទាំង៥។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ​ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងគរបាលតាមបណ្ដាលក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានល្អ ទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ពង្រឹងការទប់ស្កាត់ online Scams តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រួមទាំងការប្រមូលផ្តំជនអន្តោប្រវេសន៍ ឱ្យខានតែបាន និងមុឺងមាត់បំផុត ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង/២៤ម៉ោង ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បន្តស្រាវជ្រាវបង្ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន និងក្មេងទំនើង ដើម្បីឲ្យភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពពិតប្រាកដ៕


ភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey
























No comments:

Post a Comment

Pages