ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង ១៤ ក្នុងស្រុកទ្រាំង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង ១៤ ក្នុងស្រុកទ្រាំង

 


ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង ១៤ ក្នុងស្រុកទ្រាំង


តាកែវ៖នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយសមាជិក គណៈកម្មាធិការគណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង ដែលបានរៀបចំឡើងនៅសាលប្រជុំគណបក្សស្រុកទ្រាំង ។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗដែលប្រទេសជាតិសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជ រដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជា ជាមគ្គុទ្ទេសក៍។ ឯកឧត្តមបានបន្ថែមថា ការប្រែមុខមាត់ថ្មីពីប្រទេសដែលញាំញីដោយសង្គ្រាមមកជាប្រទេសដែលមាន សុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់ នេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាកត្តានាំឱ្យប្រជាពលរដ្ឋតែងតែផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន សន្ធឹកសន្ធាប់ពីមួយអាណត្តិទៅមួយអាណត្តិ ។


ដើម្បីតបស្នងនូវគុណបំណាច់ និងទំនុកចិត្តរបស់ម្ចាស់ឆ្នោត ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្តល់ការណែនាំ និងក្រើនរំលឹកដល់មន្ត្រីគណបក្សថ្នាក់មូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជា ពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដោយផ្តល់សេវាជូនពួកគាត់ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ត្រូវចុះផ្ទាល់ដើម្បីក្តាប់ឱ្យបានច្បាស់អំពីសុខទុក្ខ ជីវភាពរស់នៅ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ រួមគ្នាក្នុងការជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព និងត្រូវពង្រឹង កសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងមន្ត្រីគណបក្ស និងប្រជាពលរដ្ឋ ៕





























No comments:

Post a Comment

Pages