នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមវត្តអារាម និងខ្នងផ្ទះប្រជាពលរដ្ឋ
ខេត្តព្រៃវែង៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មន្ត្រីនគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមទៀត បង្កើនភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាពលរដ្ឋ ហើយបានស្ដាប់រាល់មតិយោបល់ ចម្ងល់ និងលើកជាសំណូមពរផ្សេងៗពីប្រជាពលរដ្ឋមកកាន់នគរបាលផងដែរ ។
លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្មេងទំនើង ផលប៉ះពាល់នាំឱ្យគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីការពារ អាយុជីវិតខ្លួនឯងនិងអ្នកដទៃ ព្រមទាំងបង្ការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ៕អន្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង




















No comments:
Post a Comment