តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់វេនបិណ្ឌទី៣ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី» - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់វេនបិណ្ឌទី៣ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី»

 


តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់វេនបិណ្ឌទី៣ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី»


ឧត្ដរមានជ័យ ៖ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់វេនបិណ្ឌទី៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តសាមគ្គីមានជ័យដំរីផុស «ហៅវត្តដីថ្មី»ស្ថិតនៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីកាន់វេនបិណ្ឌទី៣។


ពិធីនេះបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងប្រកបដោយទឹកចិត្តជ្រះថ្លា ដើម្បីបូជាចំពោះ ព្រះរតនត្រ័យ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា និងសាច់ញាតិទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey



















No comments:

Post a Comment

Pages