នគរបាលខេត្តព្រៃវែង​ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

នគរបាលខេត្តព្រៃវែង​ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ



 នគរបាលខេត្តព្រៃវែង​ បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ


ខេត្តព្រៃវែង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពល្អ ជូនដល់ប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់ បញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន  នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ ក៍ដូចជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃនៅទីប្រជុំជនលក់ដូរផ្សារហើយចង់ដឹងអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។


គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើសេវាសាធារណ: និងរក្សាឱ្យបាន សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង










No comments:

Post a Comment

Pages