លោកឧត្តមសេនីយ៍ទា ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ( បណ្ណកម្មសិទ្ធដីធ្លី ) ជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទា ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ( បណ្ណកម្មសិទ្ធដីធ្លី ) ជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង



 លោកឧត្តមសេនីយ៍ទា ខូវ លី ស្នងការនគរបាលខេត្ត  បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ( បណ្ណកម្មសិទ្ធដីធ្លី ) ជូនប្រជាពលរដ្ឋ នៅឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង 


ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុង «ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ» ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន ១២ នៃឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ កងកម្លាំងទាំងបី និងមន្ត្រីរាជការនៃសាលាស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាម្ចាស់អចលនវត្ថុយ៉ាងច្រើនកុះករ ដែលមានវត្តមានចូលរួមសរុបចំនួន ១,២៣០នាក់ និងបានចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង ) សរុបចំនួន ៦,៦៦៥ ក្បាលដី ក្នុងនោះដីរដ្ឋចំនួន ២៦ក្បាលដី៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey







































No comments:

Post a Comment

Pages