អភិបាលរងខេត្តតាកែវជម្រុញមន្រ្តីរាជការពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

អភិបាលរងខេត្តតាកែវជម្រុញមន្រ្តីរាជការពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស

 


អភិបាលរងខេត្តតាកែវជម្រុញមន្រ្តីរាជការពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស


តាកែវ៖លោក ហែម ឫទ្ធី អភិបាលរងខេត្តតាកែវបានធ្វើការណែនាំ និងជម្រុញទៅដល់មន្ទីរជំនាញ និងមន្រ្តីរាជការនៅការិយាល័យច្រកចេញចូលតែមួយខេត្តក្រុងស្រុកពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។


ថ្លែងក្នុងឱកាសនោះមានការអញ្ជើញចូលរួមកិច្ចប្រជុំរវាងការិយាល័យប្រជាពលរដ្ឋ ជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមលើការផ្ដល់សេវាសាធារណៈ នៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម ឫទ្ធី បានមានប្រសាសន៍បន្តថាការពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលើការកែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយភាពយឺតយ៉ាវ និងនិតិវិធីស្មុកស្មាញក្នុងការធ្វើឯកសារ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ៕















No comments:

Post a Comment

Pages