ឯកឧត្តម ស៊ុត ខុន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក ឌួង សុជាតិ នាយកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងការបង្ហាញ និងផ្សព្វផ្សាយជាផ្លូវការនូវក្រដាសប្រាក់គំរូថ្មីប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល។
ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុត ខុន អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក ឌួង សុជាតិ នាយកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងការបង្ហាញ និងផ្សព្វផ្សាយជាផ្លូវការនូវក្រដាសប្រាក់គំរូថ្មីប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល។
ការប្រកាសដាក់ឱ្យចរាចរក្រដាសប្រាក់គំរូថ្មីនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បោះពុម្ព និងផ្សព្វផ្សាយដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់សាច់ប្រាក់ក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងដើម្បីលើកកម្ពស់តម្លៃ និងសភ័ណភាពនៃប្រាក់រៀលខ្មែរ។
ចំណុចសំខាន់ៗនៃសេចក្តីជូនដំណឹង៖
ការចរាចរទន្ទឹមគ្នា៖ ក្រដាសប្រាក់គំរូថ្មីប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល នេះ ត្រូវ បានដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលមានស្រាប់នៅក្នុងទីផ្សារ។តម្លៃផ្លូវការក្រដាសប្រាក់គំរូចាស់ទាំងអស់ដែលកំពុងចរាចរនាពេលបច្ចុប្បន្ន នៅតែមានតម្លៃច្បាប់ពេញលេញសម្រាប់ការទូទាត់ ទិញ-លក់ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗដូចធម្មតា ដោយគ្មានការដកហូត ឬលុបបំបាត់ឡើយ។
អាជ្ញាធរខេត្ត និងសាខាធនាគារជាតិ សូមអំពាវនាវដល់សាធារណជន ពាណិជ្ជករ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ចូលរួមទទួលស្គាល់ និងប្រើប្រាស់ក្រដាសប្រាក់គំរូថ្មីនេះដោយទំនុកចិត្ត និងសូមកុំឱ្យមានការភ័ន្តច្រឡំ ឬបដិសេធក្នុងការទទួលក្រដាសប្រាក់គំរូចាស់ ឬថ្មីនេះឡើយ។
សាធារណជនទាំងអស់អាចទាក់ទងមកកាន់សាខាធនាគារជាតិនៃកម្ពុជា ឬធនាគារពាណិជ្ជជិតបំផុត ដើម្បីពិនិត្យ ឬសាកសួរព័ត៌មានបន្ថែមអំពីលក្ខណៈសម្គាល់សុវត្ថិភាពនៃក្រដាសប្រាក់គំរូថ្មីនេះ។អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន










No comments:
Post a Comment