លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ នាំយកអំណោយ និងចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងវរៈទាំងពីរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ នាំយកអំណោយ និងចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងវរៈទាំងពីរ

 


លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ នាំយកអំណោយ និងចុះសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងវរៈទាំងពីរ


ឧត្ដរមានជ័យ ៖ ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅវេលាម៉ោង ១០:៤០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានចាត់លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង ទទួលផែនការងារព្រំដែន  អញ្ជើញទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់កងកម្លាំងវរៈ៧០២ និងវរៈ៩០៥ នៅទីបញ្ជាការវរៈ៩០៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ប្រចាំសមរមុខ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក មេបញ្ជាការ-មេបញ្ជាការរង វរៈ៧០២-៩០៥ ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បាននាំយកអំណោយមកចែកជូនដល់អង្គភាពវរៈ៧០២ និងវរៈ៩០៥ ដោយអង្គភាពនីមួយៗទទួលបាន៖

+ដោយអង្គភាពវរ:៩០៥ ទទួលបាន៖

- ទឹកសុទ្ធចំនួន ១០០០កេស

- ពងទាចំនួន ៣០០០គ្រាប់

- ស៊ីម៉ង់ត៍ចំនួន ១០តោន

- ថវិកាសម្រាប់៖ 

 មេបញ្ជាការ ២,០០០,០០០រៀល 

 មេបញ្ជាការរង ២០០,០០០រៀល 

 កងកម្លាំងក្នុងមួយម្នាក់ ៥០,០០០រៀល


+ដោយអង្គភាពវរ:៧០២ ទទួលបាន៖

- ទឹកសុទ្ធ ១០០០កេស

- ពងទា ៥០០០គ្រាប់

- ស៊ីម៉ងត៍ ១០តោន

- អង់តែនវិទ្យុទាក់ទង ២០ដើម 

- ថវិកាសម្រាប់៖ 

មេបញ្ជាការ ២,០០០,០០០រៀល

មេបញ្ជាការរង ២០០,០០០រៀល

កម្លាំងក្នុងមួយនាក់ ៥០,០០០រៀល៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey









No comments:

Post a Comment

Pages