លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឯករាជ្យ និងវត្តត្មាតកាង ក្នុងស្រុកកំពង់ត្របែក - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឯករាជ្យ និងវត្តត្មាតកាង ក្នុងស្រុកកំពង់ត្របែក

 


លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឯករាជ្យ និងវត្តត្មាតកាង ក្នុងស្រុកកំពង់ត្របែក


​ខេត្តព្រៃវែង៖ ក្នុងបរិយាកាសរីករាយ និងជ្រះថ្លានៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ពុទ្ធសាសនិកខ្មែរ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តចំនួនពីរ រួមមាន វត្តឯករាជ្យ និង វត្តត្មាតកាង ដែលស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

​នៅក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ លោកអភិបាលស្រុក និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាវេរភត្តាហារ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

​ការអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ មិនត្រឹមតែជាការបំពេញកុសលតាមបែបព្រះពុទ្ធសាសនានោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ ស្មារតីសាមគ្គីភាព និងការថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិដ៏ល្អផូរផង់ រវាងអាជ្ញាធរដែនដី និងបងប្អូនប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន















No comments:

Post a Comment

Pages