លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនាម័យបរិស្ថាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនាម័យបរិស្ថាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត, មន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត, លោក លោកស្រី អភិបាល និងអភិបាលរងក្រុង-ស្រុក ព្រមទាំងលោក លោកស្រី ជាអនុប្រធានមន្ទីរ និងសាខាជំនាញពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង អនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ ទីវត្តអារាម និងរមណីយដ្ឋាននានាទូទាំងខេត្ត ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងខ្យល់អាកាសបរិសុទ្ធ សម្រួលដល់ការធ្វើដំណើរ និងការកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


























No comments:
Post a Comment