រដ្ឋបាលឃុំរាធរ អញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌ របស់ព្រះគ្រូចៅអធិការវត្តឧត្ដមប្រឹក្សា ជូនដល់ប្រជាការពារ និងចាស់ព្រឹទ្ធាចារ្យ សរុប ១០៩នាក់
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរដែនដីឃុំរាធរ ដឹកនាំដោយ លោក ប៉ុន សុខន មេឃុំរាធរ និង លោក ជា សារ៉ី នាយប៉ុស្ដិ៍រដ្ឋបាលឃុំរាធរ ព្រមទាំងលោកមេភូមិ អនុភូមិ និងសមាជិកភូមិតាហ៊េល បានអញ្ជើញចូលរួមយ៉ាងកក់ក្តៅក្នុង «ពិធីចែកទេយ្យទាន និងអំណោយមនុស្សធម៌» ដែលជាទឹកព្រះទ័យសប្បុរសរបស់ព្រះគ្រូចៅអធិការវត្តឧត្ដមប្រឹក្សា (តាហ៊េល មេឃុំសង្ស)។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងភូមិតាហ៊េល ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយបាននាំយកនូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូនកម្លាំងប្រជាការពារភូមិ និងលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ សរុបចំនួន ១០៩នាក់ ដើម្បីជួយសម្រាលជីវភាព និងជាការលើកទឹកចិត្តដល់កម្លាំងស្ម័គ្រចិត្តដែលបានខិតខំការពារសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍។
ក្នុងឱកាសនោះផងដែរ លោក ប៉ុន សុខន មេឃុំរាធរ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ចំពោះ ព្រះគ្រូចៅអធិការវត្តឧត្ដមប្រឹក្សា ដែលជានិច្ចកាលតែងតែបានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី ក្នុងកិច្ចការងារសង្គម និងមនុស្សធម៌។
ជាមួយគ្នានេះ រដ្ឋបាលឃុំរាធរ សូមក្រាបថ្វាយបង្គំព្រះពរ ជូនចំពោះព្រះគ្រូចៅអធិការ ព្រមទាំងប្រគល់ពរជ័យជូនដល់លោកតា លោកយាយ និងប្រជាការពារទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



























No comments:
Post a Comment