ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញបោះបង្គោលតម្រុយផ្លូវព្រែកជីកហ្វូណនតេជោ ចំនួន ១៤២បង្គោល ក្នុងស្រុកអង្គរបូរី
តាកែវ៖ ថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះផ្ទាល់ដើម្បីបោះបង្គោលតម្រុយតម្រាយផ្លូវព្រែកជីកហ្វូណនតេជោ ចំនួន ១៤២បង្គោល បន្ថែមថ្មី ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។
យោងតាមការចុះអនុវត្តជាក់ស្តែងនេះ បង្គោលតម្រុយចាស់ចំនួន ១៩បង្គោល ត្រូវបានដកចេញវិញ ក្នុងគោលបំណងកែសម្រួលនិងបង្រួមផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានតិចបំផុត ស្របតាមគោលនយោបាយ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ការរៀបចំនិងកំណត់បង្គោលតម្រុយនេះ គឺជាជំហានការងារដ៏សំខាន់មួយទៀត ដើម្បីធានាឱ្យដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោប្រព្រឹត្តទៅដោយរលូន គោរពតាមផែនការមេ និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន














No comments:
Post a Comment