រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស និងកិច្ចការប្រណាំងទូក ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស និងកិច្ចការប្រណាំងទូក ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦



 រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស និងកិច្ចការប្រណាំងទូក ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦


​តាកែវ៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស និងកិច្ចការប្រណាំងទូក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានអនុគណៈកម្មការបច្ចេកទេស និងកិច្ចការប្រណាំងទូក ដោយទទួលបានការរ៉ាប់រង និងតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

​កិច្ចប្រជុំនេះត្រូវ បានរៀបចំឡើងនៅក្នុងសាលប្រជុំតូច នៃរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រី ដែលជាប្រធាន និងអនុប្រធានមន្ទីរ-សាខាជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត។

​គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា ពិនិត្យ និងរៀបចំផែនការសកម្មភាពលម្អិត លើការងារបច្ចេកទេស និងការគ្រប់គ្រងកិច្ចការទូទៅ សំដៅធានាឱ្យដំណើរការនៃការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៦ ប្រព្រឹត្តទៅនាពេលខាងមុខ ទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងភាពសប្បាយរីករាយជូនដល់មហាជន និងប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន








No comments:

Post a Comment

Pages