អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២ គ្រួសារ នៅស្រុកទ្រាំង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២ គ្រួសារ នៅស្រុកទ្រាំង

 


អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២ គ្រួសារ នៅស្រុកទ្រាំង


ស្រុកទ្រាំង៖ នាព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំប្រតិភូរួមដំណើរ រួមមាន៖ សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា មន្ត្រីប្រតិបត្តិសាខា និងអនុសាខាស្រុកទ្រាំង ចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពល រដ្ឋចំនួន ១២ គ្រួសារ ដែលជាគ្រួសារទីទ័លក្រ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិត្រពាំងកក់ និងភូមិអង្គកែវ ស្ថិតនៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវ បានផ្តល់ជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥ គីឡូក្រាមត្រីខ ១ យួរ មី ១ កេស ប្រេងឆា ១ លីត្រ នំ ១ កញ្ចប់ទឹកត្រី ៣ ដប ទឹកស៊ីអុីវ ៣ ដប កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ព្រមទាំងថវិកាឧបត្ថម្ភចំនួន ២០,០០០ រៀល (ពីរម៉ឺនរៀល) ផងដែរ ៕អត្ថបទរដ្ឋបាលខេត្តតាកែវ












No comments:

Post a Comment

Pages