ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានគណៈកម្មា ធិការគណបក្ស និងប្រធានយុវជនគណបក្សប្រជា ជនកម្ពុជា ស្រុកទ្រាំង
តាកែវ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក អ៊ុំ ចំរើន ប្រធានគណៈ កម្មាធិការគណបក្សស្រុក និងជាប្រធានយុវជនគណបក្ស នៃគណៈកម្មាធិ ការគណបក្សប្រជាជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង មន្ត្រីគណបក្សស្រុក ឃុំ និងតំណាងយុវជនគណបក្សផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ថ្នាក់ ដឹកនាំ និងសមាជិក សមាជិកាគណបក្សស្រុកទ្រាំងនាពេលកន្លងមក៕ប្រភព.រដ្ឋបាលខេត្តតាកែវ

































No comments:
Post a Comment