រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍រត់សម្រាប់មហាជន ចម្ងាយ ១០ គីឡូម៉ែត្រ អបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦🏃‍♂️🏃‍♀️✨ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍រត់សម្រាប់មហាជន ចម្ងាយ ១០ គីឡូម៉ែត្រ អបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦🏃‍♂️🏃‍♀️✨

 


រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍រត់សម្រាប់មហាជន ចម្ងាយ ១០ គីឡូម៉ែត្រ អបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦🏃‍♂️🏃‍♀️✨ 


តាកែវ៖ ដើម្បីចូលរួមអបអរសាទរ «ពិធីបុណ្យអុំទូក ខេត្តតាកែវ ឆ្នាំ២០២៦» ឱ្យកាន់តែមានបរិយាកាសកុះករ និងបណ្តុះស្មារតីស្រឡាញ់សុខភាព រដ្ឋបាលខេត្តតាកែវ នឹងរៀបចំ «ព្រឹត្តិការណ៍រត់សម្រាប់មហាជនដោយសេរី ចម្ងាយ ១០ គីឡូម៉ែត្រ» នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៦ព្រឹក នៅបរិវេនសួនច្បារមាត់បឹងតាកែវ ។


🗺 ផ្លូវរត់ (ចម្ងាយ ១០ គ.ម) ចំណុចចាប់ផ្តើម៖ ចេញដំណើរពី មាត់បឹងតាកែវ ទៅរង្វង់មូលអូរចំបក់ រង្វង់មូលវិមានឯករាជ្យ ចំណុចបញ្ចប់រត់ត្រឡប់មកកាន់ មាត់បឹងតាកែវ វិញ សាធារណជនទាំងអស់ ដែលមានបំណងចង់ចូលរួម អាចធ្វើការចុះឈ្មោះដោយសេរីបានយ៉ាងងាយស្រួលគ្រាន់តែ ស្កេន QR Code ដែលមាននៅលើរូបភាព។


សូមអញ្ជើញបងប្អូនមហាជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីសុខភាពល្អ និងបង្កើតបរិយាកាសសប្បាយរីករាយក្នុងពិធីបុណ្យអុំទូកខេត្តតាកែវយើង! 🏃‍♂️🏃‍♀️✨

ប្រភព.រដ្ឋបាលខេត្តតាកែវ




No comments:

Post a Comment

Pages