សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស

 


សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស


​រាជធានីភ្នំពេញ៖ នាផ្លូវការរសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង អមដំណើរដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ ដែលបានប្រព្រឹត្តទៅនៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​ពិធីបុណ្យនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមគ្រួសារ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ប្រកបដោយទឹកមុខជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងក្រៃលែង។

​ពិធីសូត្រមន្តកាន់បិណ្ឌនាឱកាសនេះ ត្រូវបានរៀបចំឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងឧទ្ទិសនូវមហាកុសលជូនចំពោះ៖
​លោកអ្នកមានគុណ៖ បុព្វការីជន មាតាបិតា និងជីដូនជីតា ដែលបានចែកឋានទៅកាន់លោកខាងមុខ។
​វីរជន និងបុព្វបុរសជាតិ៖ បុព្វបុរសជាតិ មន្ត្រីរាជការ វីរៈកងទ័ព វីរៈនគរបាលជាតិ ព្រមទាំងយុទ្ធជន និងយុទ្ធនារី ដែលបានពលីជីវិត និងទទួលមរណភាពក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងសន្តិសុខសង្គម។

​ក្នុងងបរិយាកាសដ៏អធិកអធម និងសន្ធោសន្ធៅនៃជំនឿសាសនា អ្នកចូលរួមទាំងអស់បានរួមចិត្តរួមថ្លើមប្រគេន ទេយ្យទានផ្សេងៗ  និងបច្ច័យបូជាចំពោះព្រះសង្ឃនិងបានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរីកចម្រើនតទៅមុខទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















































No comments:

Post a Comment

Pages