រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន



 រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន


​ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

​កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត, តំណាងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី, ប្រធានពន្ធនាគារខេត្ត, លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, ថ្នាក់ដឹកនាំទីចាត់ការ អង្គភាព និងផ្នែកចំណុះសាលាខេត្ត, អភិបាលក្រុង-ស្រុកទាំង១៣, ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត, ប្រធានសាខាគយ និងរដ្ឋាករខេត្ត, ប្រធានគយចល័តផ្លូវជាតិលេខ១ និងលេខ៨, ប្រធានច្រកទ្វារព្រំដែនទាំង៦, មេធាវីប្រចាំរដ្ឋបាលខេត្ត, ព្រមទាំងអាជ្ញាធរមូលដ្ឋាន រួមមាន អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ និងមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក, មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ-សង្កាត់ សរុបចំនួន ៣៨៥រូប។

​នៅក្នុងឱកាសនោះ អង្គប្រជុំបានស្ដាប់បទអន្តរាគមន៍លើរបៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖
​១. ការងារសន្តិសុខ និងសេវាសាធារណៈ៖ ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត។

២. ការងារអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ៖ ការបង្ហាញលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

៣. ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក៖ បទអន្តរាគមន៍ស្ដីពីសមិទ្ធផលការងារ និងបញ្ហាប្រឈមនៅមូលដ្ឋាន ដោយអភិបាលនៃគណៈអភិបាលស្រុកមេសាង និងស្រុកស៊ីធរកណ្ដាល។

៤. ការគ្រប់គ្រងគម្រោង និងថវិកាមូលដ្ឋាន៖ ការអនុវត្តគម្រោងមូលនិធិឃុំ នីតិវិធីដេញថ្លៃ និងការពិនិត្យលើគុណភាពនៃការអនុវត្តគម្រោង ដោយមេឃុំបាបោង (ស្រុកពាមរក៍) និងមេឃុំជាច (ស្រុកកំចាយមារ)។

៥. ការពិភាក្សា និងផ្លាស់ប្ដូរយោបល់៖ មតិចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំ។

៦. ការដោះស្រាយបញ្ហាផ្សេងៗ ជុំវិញការងាររដ្ឋបាល និងការបម្រើសេវាជូនប្រជាពលរដ្ឋ។

​កិច្ចប្រជុំបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និងបានកំណត់នូវទិសដៅការងារច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



















































No comments:

Post a Comment

Pages