សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការសហភាពយុវជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការសហភាពយុវជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការសហភាពយុវជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


​រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

​ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតខាងល្អរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងនោះ ភាគីទាំងពីរបានផ្តោតការពិភាក្សាជាសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ដែលជាកម្លាំងស្នូលក្នុងការបន្តវេនថែរក្សាទំនាក់ទំនង និងចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងបក្ស រដ្ឋ និងប្រជាជននៃកម្ពុជា និងឡាវឱ្យស្ថិតស្ថេរមិត្តភាពយូរអង្វែង។

​សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត និងគណៈប្រតិភូ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងថ្នាក់ដឹកនាំយុវជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសុខសន្តិភាពក្នុងតំបន់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









































No comments:

Post a Comment

Pages