លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកអំណោយស្បៀងអាហារ និងសម្ភារៈឧបភោគបរិភោគ ជូនដល់វីរកងទ័ពកងពលតូចលេខ២១ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកអំណោយស្បៀងអាហារ និងសម្ភារៈឧបភោគបរិភោគ ជូនដល់វីរកងទ័ពកងពលតូចលេខ២១ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ

 


លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកអំណោយស្បៀងអាហារ និងសម្ភារៈឧបភោគបរិភោគ ជូនដល់វីរកងទ័ពកងពលតូចលេខ២១ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ


​ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំប្រតិភូនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ទៅប្រគល់ជូនដល់វីរកងទ័ពកងពលតូចលេខ ២១ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពរស់នៅ។

​ក្នុងបេសកកម្មមនុស្សធម៌នេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងខេត្តជាច្រើនរូប រួមមាន៖ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

​ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយសមរភូមិបេះដូងមនុស្សធម៌ រវាងអាជ្ញាធរខេត្តព្រៃវែង និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរដែនដីនៃខេត្តឧត្តរមានជ័យផងដែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


















No comments:

Post a Comment

Pages