លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ដែលមានប្រវែង ៣,៤៦០ម៉ែត្រ និងទទឹង ១៥ម៉ែត្រ
ខេត្តឧត្តរមានជ័យ ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេប្រវែង ៣,៤៦០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទីប្រាំពីរ ដែលជាសមិទ្ធផលថ្មីមួយរបស់ខេត្តឧត្តរមានជ័យ ហើយក៏ជាផ្នែកមួយនៃការអភិវឌ្ឍ និងកែលម្អសោភ័ណភាពទីក្រុង ព្រមទាំងរួមចំណែកលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចសង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឱ្យកាន់តែប្រសើរឡើង។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេមួយខ្សែរនេះ នឹងជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយជំរុញ អោយហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសំរោង កាន់តែមានភាពស្រស់ស្អាត ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈ អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅបរិវេណខាងត្បូងបឹងស្មោ ផ្លូវច្រមុះជ្រូកស្តូបមិត្តភាពកម្ពុជា-វៀតណាម ៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey






























No comments:
Post a Comment