លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរៀបចំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ វេនទី១៣ នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក) - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរៀបចំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ វេនទី១៣ នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក)

 


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរៀបចំទេយ្យទានប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ វេនទី១៣ នៅវត្តមុនីសុវណ្ណ (ចំពុះក្អែក)


​រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគល់ទេយ្យទាន បច្ច័យ ប្រគេនព្រះសង្ឃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេនទី១៣ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ព្រមទាំងក្រុមគ្រួសារ លោក-លោកស្រីស្នងការរង និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

​ក្នុងពិធីបុណ្យកុសលដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងប្រភពពុទ្ធបរិស័ទទាំងអស់បានរួមចិត្តរួមថ្លើម នាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំវស្សា ដើម្បីទ្រទ្រង់ដល់ការសិក្សារៀនសូត្រ និងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិសន្តានទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

​ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ ចំពោះអ្នកមានគុណ និងថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិឲ្យបានគង់វង្ស៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages