លិខិតជូនពរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សូមគោរពជូន លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុព្រះស្តេច - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លិខិតជូនពរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សូមគោរពជូន លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុព្រះស្តេច

 


លិខិតជូនពរ


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

សូមគោរពជូន
លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុព្រះស្តេច

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរ ខ្ញុំបាទ ឃិន ជុន ចាងហ្វាងគេហទំព័រ «ឃិន ជុន ធីវីអនឡាញ» (KCN TV Online) សូមគោរពជូនពរ លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុព្រះស្តេច និង ក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ និងសេចក្តីសុខសុភមង្គលគ្រប់ប្រការ។

ក្នុងឱកាសបុណ្យប្រពៃណីដ៏មានអត្ថន័យនេះ សូមលោកអធិការ និងក្រុមគ្រួសារ ទទួលបាននូវសិរីមង្គល វិបុលសុខ និងពរជ័យគ្រប់ប្រការ ព្រមទាំងជួបតែសេចក្តីចម្រើនក្នុងជីវិត និងការងារ។

ខ្ញុំបាទសូមគោរពជូនពរ លោកអធិការ ឱ្យទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ សូមអោយកូនចៅក្រោមការដឹកនាំរបស់ លោកអធិការ គោរពស្រឡាញ់ដោយសេចក្តីស្មោះត្រង់ចេញពីបេះដូង ទាំងកងកម្លាំងក្រោមឱវាទ ទាំងប្រជាពលរដ្ឋទូទាំងស្រុក។

ជាទីបញ្ចប់ ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងបុណ្យកុសលដែល លោកអធិការ និងក្រុមគ្រួសារបានសាងមក សូមជួយបីបាច់ថែរក្សា និងប្រទានពរជ័យដល់ លោកអធិការ និងក្រុមគ្រួសារ ឱ្យជួបប្រទះតែសុខ សុវត្ថិភាព សុភមង្គល និងជោគជ័យជានិច្ចនិរន្តរ៍។

សូមលោកអធិការ និងក្រុមគ្រួសារ ទទួលនូវការគោរព និងជូនពរដ៏ស្មោះស្ម័គ្រពីខ្ញុំបាទ និងក្រុមការងារទូទាំង ២៥ រាជធានី- ខេត្ត។

ពីខ្ញុំបាទ ឃិន ជុន
ចាងហ្វាងគេហទំព័រ «ឃិន ជុន ធីវីអនឡាញ» (KCN TV Online)

No comments:

Post a Comment

Pages