សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមពិធីបញ្ចុះសពមហាឧបាសក អៀ ឆុង នៅខេត្តកណ្តាល
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព មហាឧបាសក អៀ ឆុង ដែលបានប្រព្រឹត្តទៅនៅវត្តភូមិធំថ្មី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ មន្ត្រីរាជការ អាជ្ញាធរដែនដី ព្រមទាំងសាច់ញាតិ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ដើម្បីចូលរួមសម្តែងនូវកតញ្ញូតាធម៌ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព។
សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងប្រតិភូអមដំណើរ បានចូលរួមរៀបចំកិច្ចចរណកិច្ច និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក អៀ ឆុង បានទៅកាន់សុគតិភព និងសូមឱ្យបដិសន្ធិក្នុងទីឋានប្រកបដោយសុខក្សេមក្សាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន










































No comments:
Post a Comment