លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ តំណាងស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ តបតាមការចាត់តាំងពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងទទួលផែនការងារសេនាធិការ បានអញ្ជើញជាតំណាងចូលរួមក្នុង «សន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល»។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ពាក់ព័ន្ធ និងតំណាងអាជ្ញាធរដែនដីយ៉ាងច្រើនកុះករ។
អង្គសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងបូកសរុប វាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីលើកទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើវិស័យគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងសំណង់ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន







No comments:
Post a Comment