សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។

 


សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំទើបបានទទួលរូបថតមួយសន្លឹកដែលថតក្នុងខែមិថុនាឆ្នាំ១៩៧៩។

អ្នកទទួលខ្ញុំគឺអតីតរដ្ឋមន្ត្រីការបរទេស
សហភាពសូវៀតឈ្មោះអង់ដ្រេ ក្រូមីកូ
(Andre Gromyko)។
លោកអង់ដ្រេ ក្រូមីកូកើតឆ្នាំ១៩០៩
ដែលពេលនោះគាត់មានអាយុ៧០ឆ្នាំ
ឯខ្ញុំកើតឆ្នាំ១៩៥២ទើបអាយុ២៧ឆ្នាំ។
ជំនួបម្ខាងវ័យចំណាស់អាយុ៧០ឆ្នាំច្រើនជាងឪពុករបស់ខ្ញុំនិងតំណាងឲ្យប្រទេសមហាអំណាចលើពិភពលោកនិងម្ខាងទៀតគឺរូបខ្ញុំជាយុវជនទើបមាន
អាយុ២៧ឆ្នាំតំណាងឲ្យប្រទេសតូចនិងក្រីក្រមួយដែលទើបចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
មុនជំនួបខ្ញុំពិតជាបារម្ភព្រោះជា
រដ្ឋមន្ត្រីក្មេងទាំងអាយុក្មេងខ្ចីទាំងចំណេះដឹងផ្នែកការទូតត្រូវចរចាជាមួយអ្នកការទូតវ័យចំណាស់
ដែលជាអតីតអគ្គរដ្ឋទូតសូវៀតប្រចាំ
សហរដ្ឋអាមេរិកក្នុងដំណាក់កាល
សង្គ្រាមលោកលើកទី២(1943ដល់
1946)។
កំពុងតែគិតខ្ញុំក្រឡេកឃើញរថយន្តដែលខ្ញុំជិះមានទង់ជាតិពីរខាងឆ្វេងជា
ទង់ជាតិសហភាពសូវៀតចំណែកខាងស្តាំជាទង់ជាតិកម្ពុជា។
ពេលឃើញបែបនេះខ្ញុំក្លាហានភ្លាម
ដោយគិតថាទោះក្មេងនិងប្រទេសតូចក្រីក្រក៏តំណាងឲ្យរដ្ឋអធិបតេយ្យមួយ
ឯវ័យចំណាស់ប្រទេសធំនិងមានក៏ជា
តំណាងឲ្យរដ្ឋអាធិបតេយ្យមួយដូចគ្នា។
ខ្ញុំចាប់យកទស្សនវិជ្ជា(ស្មើភាពស្មើសិទ្ធ)រៀងរហូតមក៕

No comments:

Post a Comment

Pages