លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្តរមានជ័យ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នករត់តាក់ស៊ី និងម៉ូតូឌុប - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្តរមានជ័យ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នករត់តាក់ស៊ី និងម៉ូតូឌុប

 


លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្តរមានជ័យ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នករត់តាក់ស៊ី និងម៉ូតូឌុប


​(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុប មកពីបណ្តាក្រុង-ស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ១៨៧នាក់។

​ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅក្នុងសាលសហប្រាសាទតាមាន់ធំ (សាលាខេត្តឧត្តរមានជ័យ)។

​ជំនួបសំណេះសំណាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូន ព្រមទាំងរួមចំណែកលើកកម្ពស់ការចូលរួមក្នុងចលនាភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។អត្ថបទការិល័យព័ត៌មាន លោក ឃិន ជុន



































No comments:

Post a Comment

Pages