ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តកល្បព្រឹក្ស ខេត្តកំពង់ស្ពឺ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តកល្បព្រឹក្ស ខេត្តកំពង់ស្ពឺ

 


ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តកល្បព្រឹក្ស ខេត្តកំពង់ស្ពឺ


​ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ឈុន ស៊ីន ព្រមទាំងបុត្រ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តកល្បព្រឹក្ស (ហៅវត្តជង្រុក) ស្ថិតក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

​ពិធីនេះក៏មានការអញ្ជើញអមដំណើរដោយ លោក-លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។


​ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បានប្រគេនទាន បច្ច័យ និងភេសជ្ជៈ ព្រមទាំងចង្ហាន់បិណ្ឌបាតជាគ្រឿងឧបភោគបរិភោគផ្សេងៗ ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាស ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន





















No comments:

Post a Comment

Pages