ឯកឧត្តម វ៉ី សំណាង ទទួលអំណោយនំអន្សមពីព្រះសង្ឃវត្តព្រៃម្លូ ដើម្បីនាំយកទៅឧបត្ថម្ភជូនកងកម្លាំងការពារព្រំដែនជួរមុខ កម្ពុជា-ថៃ
ខេត្តតាកែវ៖ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលនំអន្សម ដែលជាអំណោយប្រកបដោយទឹកចិត្តសប្បុរសធម៌ ពីព្រះសង្ឃគង់នៅ វត្តព្រៃម្លូ ស្ថិតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។
ការចូលរួមឧបត្ថម្ភនាពេលនេះ ធ្វើឡើងក្នុងគោលបំណងប្រគល់ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីពាំនាំយកទៅចែកជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ នៃវីរៈកងទ័ពការពារព្រំដែន កម្ពុជា-ថៃ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃវត្តព្រៃម្លូ។ សកម្មភាពប្រកបដោយសប្បុរសធម៌នេះ មិនត្រឹមតែជាការលើកកម្ពស់ស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបង្ហាញយ៉ាងច្បាស់ពី ភាពរួបរួមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការកសាងខឿនការពារជាតិដ៏រឹងមាំ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









No comments:
Post a Comment